ព័ត៌មានអន្តរជាតិ

មន្ត្រីកូរ៉េខាងជើង ត្រូវព្រមាន មិនឲ្យមាន ឥរិយាបថមិនល្អ

បរទេស ៖ មន្ត្រីត្រួតពិនិត្យ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ ត្រូវបានគេចេញសេចក្តីព្រមាន ដ៏កម្រមួយ មិនឲ្យប្រព្រឹត្តទង្វើមិនល្អ ចំពោះអ្នកនៅក្រោមបង្គាប់ ស្របពេលមានការផ្ទុះឆ្លងវីរុសថ្មី គឺមេរោគកូរ៉ូណា នៅលើពិភពលោក ។

ទីភ្នាក់ងារសារព័ត៌មាន គណបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មន្ត្រីកូរ៉េខាងជើង ដែលទទួលខុសត្រូវដឹកនាំការងាររបស់អ្នកដទៃទៀត គឺត្រូវគិតគូដល់តម្រូវការចំាបាច់ របស់មនុស្ស ដែលមានឋានៈទាបជាងខ្លួន។

គួរបញ្ជាក់ថា សេចក្តីណែនាំបែបនេះ គឺត្រូវបានដាក់ចេញ ស្របពេល ដែលចំណីអាហារ អាចនឹងស្ថិតនៅក្នុងភាពខ្វះខាតក្នុងប្រទេស និងក្រុមថ្នាក់លើអាច នឹងកំពុងតែព្យាយាមរកវិធីបង្កើតផល ចំណេញឲ្យខ្លួនឯង ស្របពេលមានវិបត្តិ៕
ប្រែសម្រួល៖ប៉ាង កុង

To Top