NUR-SULTAN៖ ក្រុមគ្រូពេទ្យចិនមួយក្រុម បានធ្វើដំណើរទៅដល់រដ្ឋធានី Nur-Sultan នៃប្រទេសកាហ្សាក់ស្ថាន ហើយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តរបស់នេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ ។
យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមគ្រូពេទ្យដែលមានសមាជិក ១០ នាក់ បាននាំយកជំនួយផ្នែកវេជ្ជសាស្រ្តរួម មានម៉ាស៊ីនដកដង្ហើមចំនួន ៤.៨០០គ្រឿង ម៉ាសប្រភេទ N៩៥, ម៉ាសប្រភេទវះកាសត់ ៤៩.៦០០សន្លឹក, ឈុតការពារ ២.០០០កំផ្លេ, ឧបករណ៍បំពង់ខ្យល់ ២ និងថ្នាំដទៃទៀត។
ក្រុមនេះរួមមានអ្នកជំនាញ មកពីតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ ក្នុងវិស័យត្រួតពិនិត្យការឆ្លង និងការការពារជំងឺផ្លូវដង្ហើម និងជំងឺធ្ងន់ធ្ងរក៏ដូចជាការព្យាបាល។
អនុប្រធានក្រុមការងារលោក Lu Chen ដែលជាអនុប្រធានមន្ទីរពេទ្យប្រជាជន នៃតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័របាននិយាយថា “សមាជិកក្រុមទាំងអស់សុទ្ធតែមាន បទពិសោធផ្ទាល់ក្នុងការព្យាបាលអ្នកជំងឺ COVID-១៩ ឬគ្រប់គ្រងការរាតត្បាត” ។
លោក Lu បានមានប្រសាសន៍ថា “បទពិសោធន៍ដ៏សំខាន់ពីការ ប្រយុទ្ធរបស់ចិនប្រឆាំងនឹងជំងឺនេះ អាចត្រូវបានគេហៅថា “ការផ្តោតអារម្មណ៍ចំនួន ៤ គឺការផ្តោតអារម្មណ៍របស់អ្នកជំងឺ មន្ទីរពេទ្យ អ្នកជំនាញ និងការព្យាបាល។
ជាមួយគ្នានោះដែរ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល កាហ្សាក់ស្ថាន Kamalian Nadyrov បាននិយាយថា បទពិសោធន៍របស់ចិន ក្នុងការព្យាបាលអ្នកជម្ងឺ COVID-១៩ និងធ្វើការត្រួតពិនិត្យអំពីរោគរាតត្បាត មានសារៈសំខាន់ណាស់។ លោក Nadyrov មានប្រសាសន៍ថា “យើងកំពុងសិក្សាបទពិសោធន៍របស់ សហសេវិកអន្តរជាតិរបស់យើង ដោយយកចិត្តទុកដាក់។ ខ្ញុំប្រាកដថាការពិភាក្សា (ជាមួយអ្នកជំនាញចិន) នឹងមានប្រយោជន៍ច្រើន” ៕
ប្រែសម្រួលៈ ណៃ តុលា