ព័ត៌មានអន្តរជាតិ

តែ១សប្តាហ៍ប៉ុណ្ណោះ មីយ៉ាន់ម៉ា រឹបអូសបានឈើខុសច្បាប់ជាង៨០០តោន

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា ក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាយកដ្ឋានព្រៃឈើ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានរឹបអូសឈើខុសច្បាប់ ជាង៨០០តោន ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ។

ការរឹបអូស ត្រូវបានធ្វើឡើងនៅក្នុងបណ្តារដ្ឋ និងតំបន់ជាច្រើននៅក្នុងប្រទេស និងតំបន់បង្រួបបង្រួមណៃពិដោរ គិតចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ។

នៅក្នុងអំឡុងពេលនោះ ការរឹបអូសឈើខុសច្បាប់ ក្នុងនោះរួមមាន ឈើមៃស័ក មាន៣៤៣.២តោន ហើយឈើប្រណីតមានជាង២៧៦.៧តោន និងឈើផ្សេងៗទៀតជាង២២៥.៩តោន ។

នាយកដ្ឋានព្រៃឈើ បានត្រូវដកសម្រង់សម្តី ដែលបាននិយាយថា មនុស្ស៤៥នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសនេះ និងរថយន្តចំនួន៣៩គ្រឿង រួមទាំងម៉ាស៊ីនកាត់ឈើត្រូវបានរឹបអូសផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top