ព័ត៌មានអន្តរជាតិ

ជប៉ុននឹងចាយលុយជាង ២ពាន់លានដុល្លារ ប្តូររោងចក្រទាំងអស់ ចេញពីចិន

បរទេស៖ នៅថ្ងៃសៅរ៍ទី១១ ខែមេសានេះ ប្រទេសជប៉ុនបានប្រកាសថា នឹងបញ្ចេញ ថវិកាប្រមាណជា ២,២ ពាន់លានដុល្លារនៃកញ្ចប់ជំនួយ សេដ្ឋកិច្ចប្រឆាំងនឹងមេរោគឆ្លង ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរផលិតកម្ម របស់ក្រុមហ៊ុនផលិតទាំងឡាយរបស់ជប៉ុន ក្នុងការចាកចេញពីប្រទេសចិនខណៈ ដែលទំនាក់ទំនងកំពុងតែប្រេះឆារវាងប្រទេស ជិតខាងបន្ទាប់ពីមានជំងឺរាតត្បាត។

កញ្ចប់ប្រាក់ មិនធ្លាប់មានចំនួនជាង ២ ពាន់លានដុល្លារនេះ នឹងត្រូវប្រើប្រាស់សម្រាប់ក្រុមហ៊ុនផលិតរបស់ជប៉ុន ក្នុងការផ្ទេរផលិតកម្ម របស់ខ្លួនទាំងអស់ ទៅកាន់ប្រទេសជប៉ុន និងប្រមាណជាជាង ២១៦ លានដុល្លារដើម្បីជួយក្រុមហ៊ុន ផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសផ្សេងទៀត។

ការនាំចូលពីប្រទេសចិនដែលជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ជប៉ុនបានធ្លាក់ចុះជិត ៥០ ភាគរយក្នុងខែកុម្ភៈ ដោយសារគ្រឿងបរិក្ខារក្នុងប្រទេសចិន បានបិទខណៈដែលមេរោគឆ្លង នេះកើតមាននៅក្នុងប្រទេស។

អ្វីដែលយើងអាចមើលឃើញបន្ថែមទៀតអំពីសំពាធ រវាងប្រទេសទាំង២នោះគឺដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសជប៉ុនដោយប្រធានាធិបតីចិន លោក ស៊ីជីនពីង កាលពីដើមខែនេះ ដែលជាដំណើរទស្សនកិច្ច លើកទី ១ ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ ត្រូវបានពន្យារពេលដោយគ្មានកំណត់នៅ ខែមុនពេលមានការរីករាលដាលនៃវីរុសឆ្លងវីរុសនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top