ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ អាមេរិក អាចនឹងដាក់ទណ្ឌកម្ម ទិដ្ឋាការ លើប្រទេស ដែលមិនទទួលយក និរទេសជន

បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ នៅថ្ងៃសុក្រសប្ដាហ៍នេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចនឹងដាក់ទណ្ឌកម្មទិដ្ឋាការ លើប្រទេសដែលបដិសេធ ឬក៏ពន្យាពេល ដោយគ្មានហេតុផល ក្នុងការទទួលយកបុគ្គល ដែលវិលត្រឡប់ ពីសហរដ្ឋអាមេរិកវិញ។

ក្នុងអនុស្សរណៈ ជូនចំពោះរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo លោក ត្រាំ បានលើកឡើង ពីការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណា ដែលកំពុងតែប្រព្រឹត្តទៅ និងភាពចំាបាច់ក្នុងការធានា ចំពោះការធ្វើមាតុភូមិនិវត្តន៍ របស់ជនបរទេសនានា ដែលបំពានច្បាប់ សហរដ្ឋអាមេរិក។

តាមសេចក្តីរាយការណ៍ លោក Mike Pompeo ក្នុងរយៈពេល៧ថ្ងៃ ត្រូវតែបង្កើតគម្រោង ដាក់ទណ្ឌកម្មទិដ្ឋាការ ប្រសិនបើ ក្រសួងមហាផ្ទៃអាមេរិក កំណត់ពីប្រទេស ដែលមិនទទួលយក អ្នកវិលត្រឡប់ទៅវិញនោះ កំពុងតែពន្យាពេល ឬក៏រារាំងដល់ ប្រតិបត្តិការចាំបាច់ ក្នុងការឆ្លើយតប ចំពោះការឆ្លងជម្ងឺ ដែលកំពុងតែកើតមាន៕
ប្រែសម្រួល៖ប៉ាង កុង

To Top