ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តី និងជាអ្នកបង្កេីតសន្ធិសញ្ញា ផ្សះផ្សាអន្ដរកូរ៉េ ទទួលមរណៈភាព ក្នុងវ័យ ៩១ឆ្នាំ

សេអ៊ូល៖ ប្រភពីក្រុមគ្រួសាររបស់លោកបានឲ្យដឹងថា អតីតនាយករដ្ឋមន្រ្តីលោក Chung Won-shik ដែលត្រូវបានគេស្គាល់ដោយសារតួនាទីរបស់លោកក្នុងការបង្កើតកតិកាសញ្ញា សម្រាប់ការផ្សះផ្សាអន្តរកូរ៉េនៅឆ្នាំ១៩៩១ បានទទួលមរណភាព បន្ទាប់ពីការប្រយុទ្ធនឹងជំងឺតម្រងនោម រយៈពេលមួយខែ ក្នុងអាយុ ៩១ ឆ្នាំ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោក Chung Won-shik ដែលបានកាន់តំណែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៩១-១៩៩២ បានស្លាប់នៅម៉ោងប្រហែល ១០ព្រឹក។

លោក Chung Won-shik ត្រូវបានគេចងចាំយ៉ាងល្អបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តមួយជាមួយក្រុងព្យុងយ៉ាង ស្តីពីការផ្សះផ្សារឆ្លងកាត់ព្រំដែនការមិនឈ្លានពាន និងការផ្លាស់ប្តូរដែលត្រូវបានចុះហត្ថលេខានៅខែធ្នូ ឆ្នាំ១៩៩១ បន្ទាប់ពីមានកិច្ចចរចាអន្តរកូរ៉េជាន់ខ្ពស់ជាបន្តបន្ទាប់៕ ដោយ ឈូក បូរ៉ា

To Top