ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បើកសម័យប្រជុំសភា ក្រោយកាលបរិច្ឆេទ កំណត់ ២ថ្ងៃ ប៉ុន្ដែមិនទាន់ពន្យល់ហេតុផល

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទ ដោយមិនបានពន្យល់ពីមូលហេតុ ដែលកិច្ចប្រជុំនេះត្រូវបានពន្យាពេលនោះទេ ដោយប្រទេស កូរ៉េខាងជើង បានបើកសម័យប្រជុំសភា ដែលរំពឹង ទុកជាយូរមកហើយនោះ ក្រោយកាលបរិច្ឆេទកំណត់ ២ថ្ងៃ។

មេដឹកនាំលោក គីម ជុងអ៊ុន ទំនងជាមិនបានចូលរួម ក្នុងការប្រជុំសភាប្រជាជនកំពូល ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនោះទេ ខណៈទីភ្នាក់ងារព័ត៌មាន ផ្លូវការកណ្តាលកូរ៉េ បានចុះផ្សាយថា មេដឹកនាំលេខ ២ របស់ប្រទេស គឺលោក Choe Ryong-hae បានធ្វើជាអធិបតីក្នុងសម័យប្រជុំនេះ។

សម័យប្រជុំ SPA ដើមឡើយគ្រោង នឹងធ្វើនៅថ្ងៃសុក្រ ប៉ុន្តែកូរ៉េខាងជើង មិនបាននៅស្ងៀមទេរហូតដល់ព្រឹកថ្ងៃចន្ទអំពីថា តើវាបានកើតឡើងតាមការគ្រោងទុក ឬត្រូវបានពន្យារពេល ចំពេលមានការរំពឹងទុកថា ខ្លួនអាចមានអ្វីដែលត្រូវធ្វើជាមួយរោគរាតត្បាតឆ្លង៕

ដោយ ឈូក បូរ៉ា

To Top