ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អនុញ្ញាតឲ្យអ្នកនៅផ្ដាច់ខ្លួន ដែលគ្មានរោគ សញ្ញាជំងឺកូវីដ-១៩ អាចទៅបោះឆ្នោតបាន

សេអ៊ូល៖ អាជ្ញាធរបានឲ្យដឹងថា អ្នកដាក់ខ្លួនឯងឲ្យ នៅដាច់ឆ្ងាយពីគេ នឹងត្រូវបានអនុញ្ញាត ឱ្យបោះឆ្នោតនៅក្នុងការបោះឆ្នោតសភា នាពេលខាងមុខនេះ ប្រសិនបើពួកគេមិនបង្ហាញរោគសញ្ញា នៃការឆ្លងវីរុសកូវីដ-១៩នេះទេ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានឲ្យដឹងនៅក្នុងសន្និសីទ កាសែតមួយថា“ ប្រជាជនដែលត្រូវបានបញ្ជា ឱ្យចូលទៅក្នុងការផ្តាច់ខ្លួន ពីថ្ងៃទី០១-១៤ ខែមេសា ហើយមិនមានរោគ សញ្ញាអ្វីនៅថ្ងៃបោះឆ្នោត អាចទៅបោះឆ្នោតបាន” ។

សម្រាប់ការទៅបោះឆ្នោតពួកគេ ត្រូ ពាក់ម៉ាសបិទមុខ ពួកគេគួរតែទៅការិយាល័យបោះឆ្នោត ដោយថ្មើរជើង ឬដោយឡានខណៈដែលការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនធំៗ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង” ។

ប្រទេសកូរ៉េខាងត្បូង កំពុងស្វែងរកវិធី ដើម្បីអនុញ្ញាត ឱ្យអ្នកដែលនៅឯកោលើការបោះឆ្នោត សម័យកាលកូវីដ -១៩ នៅក្នុងការបោះឆ្នោត ទូទៅថ្ងៃទី១៥ ខែមេសា ខណៈដែលកាត់បន្ថយហានិភ័យ នៃការឆ្លងទៅអ្នកដទៃ ៕
ដោយ ឈូក បូរ៉ា

To Top