បរទេស ៖ ប្រទេសផលិតប្រេង លំដាប់ពិភពលោក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានសម្រេចកិច្ចព្រមព្រៀងមួយ កាត់បន្ថយទិន្នផល ប្រេងចំនួន១០ភាគរយ នៅទូទាំងពិភពលោក ដើម្បីជាការឆ្លើយតប ចំពោះការធ្លាក់ចុះតម្រូវការ ក្នុងរដូវកាសរាតត្បាត នៃវីរុសកូវីដ១៩ និងសង្គ្រាមតម្លៃរវាងរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត។
ជាផ្នែកនៃកិច្ចព្រមព្រៀងនោះ ក្រុមប្រទេសទាំង២៣ ដែលហៅថា OPEC+ ដែលរួមមានទាំងប្រទេស ជាសមាជិកអង្គការប្រទេស នាំចេញប្រេងនិងសម្ពន្ធមិត្តនោះ បានព្រមព្រៀងគ្នា កាត់បន្ថយផលិតកម្មចំនួន៩,៧លានបារ៉ែល ពីទីផ្សារពិភពលោកក្នងមួយថ្ងៃ ។
ការកាត់បន្ថយនេះ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ហើយបន្តរហូតដល់ចុងខែមិថុនា ជាពេលដែលអង្គការនឹងចាប់ផ្តើម កាត់បន្ថយនៅតែ៨លានបារ៉ែន រហូតដល់ចុងឆ្នាំ២០២០ និងចំនួន៦លានបារ៉ែលក្នុងមួយថ្ងៃៗ ចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែមេសា ឆ្នាំ២០២២ ៕
ប្រែសម្រួល៖ប៉ាង កុង