តូក្យូ៖ កោះហុកកៃដូនៅភាគខាងជើងបំផុត របស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសអាសន្នបន្ថែមទៀត កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប្រកាសអសន្នមួយ ត្រូវបានចេញកាលពីចុងខែកុម្ភះ បន្ទាប់ពីបានឃើញល្បឿន នៃការឆ្លងវីរុសកូវីដ-១៩នេះ។
នៅទីក្រុងតូក្យូចំនួនអ្នកឆ្លងវីរុស សរុបបានកើនដល់ ២០០០ នាក់ខណៈដែលរដ្ឋធានី និងខេត្តចំនួន ៦ ផ្សេងទៀតបានជួបប្រទះ នៅចុងសប្តាហ៍ដំបូងរបស់ពួកគេ ក្រោមស្ថានភាពអាសន្ន ដែលរដ្ឋាភិបាលបានប្រកាស ដោយជំរុញឱ្យប្រជាជនបញ្ឈប់ការចេញក្រៅ ដែលមិនចាំបាច់ និងអាជីវកម្មមួយចំនួនត្រូវបិទទ្វារ ។
រដ្ឋាភិបាលទីក្រុងតូក្យូ បានឲ្យដឹងថាកាលពីថ្ងៃអាទិត្យមានករណី ឆ្លងវីរុសថ្មីចំនួន ១៦៦ ករណីត្រូវបានបញ្ជាក់នៅក្នុងទីក្រុងតូក្យូ ដោយបាននាំយកចំនួនសរុបដល់ ២.០៦៨ ។ កាលពីថ្ងៃសៅរ៍ករណីឆ្លងវីរុសថ្មីចំនួន ១៩៧ ត្រូវបានបញ្ជាក់ ដែលជាចំនួនកើនឡើងជារៀង រាល់ថ្ងៃសម្រាប់រយៈពេល ៤ថ្ងៃជាប់គ្នា៕
ដោយ ឈូក បូរ៉ា