Covid-19

ថៃ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនដល់ ៤០នាក់ និងមានអ្នកឆ្លង ២.៥៧៩នាក់

បរទេស៖ មន្ត្រីសុខាភិបាល បាននិយាយថា ប្រទេសថៃ បានរាយការណ៍ ពីការឆ្លងមេរោគថ្មីចំនួន ២៨ ករណីថែមទៀត នៅថ្ងៃច័ន្ទ ដែលនាំឱ្យករណីឆ្លង សរុបកើនឡើងដល់ ២.៥៧៩ ករណី និងមានអ្នកស្លាប់ ២ នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៤០ នាក់ ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនករណីឆ្លងថ្មីដែលត្រូវបានបញ្ជាក់គឺទាបជាងករណី ៣៣ ដែលបានកត់ត្រា កាលពីថ្ងៃអាទិត្យ និងជាការថយចុះ ៦ ថ្ងៃជាប់ៗគ្នាចាប់តាំងពីករណី ១១១ បានកត់ត្រានៅថ្ងៃទី ៨ ខែមេសា។

ដោយសារតែមនុស្សមួយចំនួនតូច ត្រូវបានគេធ្វើតេស្ត ទោះបីជាយ៉ាងណាក៏ដោយគេមិនអាចនិយាយ បានថាតើវីរុសនេះរាលដាលដល់កំរិតណា និងលឿនប៉ុណ្ណាទេ ហើយវាចាំបាច់ណាស់ ក្នុងការរក្សា អនាម័យលាងដៃ ឱ្យបានញឹកញាប់ រយៈពេល ២០ វិនាទី និងអនុវត្តគម្លាតសង្គម ។ ចំនួនខ្ពស់បំផុត នៃករណីដែលបានបញ្ជាក់ថា ឆ្លងមកទល់ពេលនេះគឺ ១៨៨ កត់ត្រានៅថ្ងៃទី ២២ ខែមីនា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top