ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អាចទាមទារ ទ្រព្យតម្លៃ១,៦ពាន់ លានដុល្លារដែលបង្កកដោយអាមេរិក នៅក្នុងប្រទេស Luxembourg

តេហរ៉ង់៖ នៅថ្ងៃអាទិត្យទី១២ ខែមេសានេះ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់គឺលោក Hassan Rouhani បានប្រកាសថាប្រទេសរបស់លោកទើបតែបាន យកឈ្នះផ្លូវច្បាប់ទៅលើប្រទេសអាមេរិក ដើម្បីអាចទាមទារយកមកវិញនូវទ្រព្យសម្បត្តិដែល មានតម្លៃប្រមាណជា ១,៦ពាន់លានដុល្លាររបស់ខ្លួនមកវិញ។

វាជាទ្រព្យដែលមាននៅក្នុងប្រទេស Luxembourgហើយត្រូវបានបង្កកដោយ សហរដ្ឋអាមេរិកជាយួរមក ហើយនិងទើបតែត្រូវបានអ៊ីរ៉ង់ទាមទារ មកវិញបានប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។គួរបញ្ជាក់ថា ស្ថានភាពតានតឹងរវាងរដ្ឋាភិបាលក្រុងតេហរ៉ង់និងវ៉ាស៊ិនតោនបាន កើនកំដៅខ្លាំងនៅក្រោយពេលដែលលោកTrumpបានប្រកាស ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរដោយឯកតោភាគី។

គួរបញ្ជាក់ថានៅមានជម្លោះ ដ៏ធំមួយទៀតក្រៅតែពីបញ្ហាអាវុធនុយក្លេអ៊ែរនោះគឺថាកាលពី ឆ្នាំ២០១២តុលាការនៃទីក្រុងញូវយ៉កបានសម្រេចសាលក្រម ដោយទាមទារឲ្យអ៊ីរ៉ង់បង់ថ្លៃខូចខាតទាំងស្រុងអំពីការវាយប្រហារ ថ្ងៃទី១១ខែកញ្ញាមកលើអគារពាណិជ្ជកម្មភ្លោះរបស់ខ្លួនដោយ ចោទប្រកាន់ថាអ៊ីរ៉ង់គឺជាអ្នកបើកផ្លុវឲ្យក្រុមអាល់កៃដា ធ្វើផែនការវាយប្រហារភេវរកម្មមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top