អាដឌី អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលបង្ការរោគ និងត្រួតពិនិត្យជំងឺប្រចាំតំបន់អាហ្វ្រិក (Africa CDC) បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួននៃអ្នកស្លាប់នៅតែបន្តមាន ដោយនៅទ្វីបអាហ្រ្វិកបានកើនឡើងដល់៧៤៤នាក់ និងមានអ្នកឆ្លងជំងឺកូវីដ១៩ដល់ទៅ១៣.៦៨៦នាក់ ។
CDC ប្រចាំនៅតំបន់អាហ្វ្រិក ជាទីភ្នាក់ងារពិសេសមួយនៃសហភាពអាហ្វ្រិកដែលមានសមាជិកចំនួន៥៥ប្រទេស បានរាយការណ៍ឲ្យដឹងនៅក្នុងសេចក្តីប្រកាសចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា មានប្រទេសចំនួន៥២ហើយនៃប្រទេសទាំងអស់នៅទ្វីបអាហ្វ្រិកដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ១៩ ។
CDC ក៏បានបញ្ជាក់ថា មានមនុស្សប្រមាណ២.២៨៣នាក់ ដែលបានឆ្លងជំងឺ ហើយបានជាសះស្បើយពីជំងឺកូវីដ១៩នៅទូទាំងទ្វីបនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា