ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៥នាក់ នាំឲ្យអ្នកឆ្លងសរុបកើនឡើង ដល់ជាង១០.០០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន២៥នាក់ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងមកនេះ គិតត្រឹមពាក់កណ្តាលអធ្រាតឆ្លងចូលមកថ្ងៃចន្ទនេះ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺកើនឡើងដល់១០.៥៣៧នាក់ ។

តួលេខនៃអ្នកឆ្លងជំងឺ មានករណីឆ្លងជំងឺជាប្រចាំថ្ងៃប្រមាណ៣០នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលមានចំនួន៣៩នាក់ គិតពីថ្ងៃព្រហស្បតិ៍ ហើយ២៧នាក់គិតក្នុងថ្ងៃសុក្រ ចំនួន៣០នាក់ គិតក្នុងថ្ងៃសៅរ៍ និងចំនួន៣២នាក់ គិតក្នុងថ្ងៃអាទិត្យ ។ ក្នុងចំណោមករណីទាំងនេះ មាន១៦ករណីដែលឆ្លងពីបរទេស ។

មានមនុស្ស៣នាក់ទៀតដែលបានស្លាប់ ត្រូវបានគេបញ្ជាក់ឲ្យដឹងថា ដែលនាំឲ្យតួលេខនៃអ្នកស្លាប់មានរហូតដល់២១៧នាក់ ។ សរុបនៃអ្នកស្លាប់បានកើនឡើង២.០៦ភាគរយ ។

សរុបទៅមានអ្នកជំងឺបន្ថែមចំនួន៧៩នាក់ ដែលបានចាកចេញពីមន្ទីរពេទ្យ ក្រោយពីបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយមានសុខភាពធម្មតាវិញ ដែលនាំឲ្យអ្នកជាសះស្បើយពីជំងឺមានរហូតដល់ ៧.៤៤៧នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top