បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃច័ន្ទថា ព្រះមហាក្សត្រ ព្រះអង្គបានផ្តល់ការគាំទ្រខាងសីលធម៌ដល់មនុស្សគ្រប់គ្នាដែល ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារវីរុសកូរ៉ូណាពីការរីករាលដាល បន្ថែមទៀតនៅក្នុងប្រទេសថៃ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បានមានប្រសាសន៍ថា ព្រះមហាក្សត្របានកោតសរសើរ ដល់រដ្ឋាភិបាល អាជ្ញាធរ បុគ្គលិកសុខាភិបាល អ្នកស្ម័គ្រចិត្តវិស័យឯកជន និងប្រជាជនចំពោះការខិតខំ និងការអត់ធ្មត់របស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
តាមរយៈនាយរដ្ឋមន្រ្តី ព្រះមហាក្សត្រ បានបន្ថែមថា ព្រះអង្គនិងព្រះមហាក្សត្រីយានីបានត្រៀម ជាស្រេចដើម្បីជួយគាំទ្រដល់ការងាររបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា