Covid-19

អង្គការ OPEC និងរុស្ស៊ី នឹងអនុម័តកាត់បន្ថយទិន្នផល ប្រេងដ៏ធំបំផុត ដើម្បីគាំទ្រតម្លៃ ស្របពេលមានវីរុសកូវីដ១៩

បរទេស៖ អង្គការ OPEC និងសម្ពន្ធមិត្តដឹកនាំ ដោយប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យថ្មីៗនេះ បានព្រមព្រៀងគ្នាលើការកាត់បន្ថយទិន្នផលប្រេង ដើម្បីគាំទ្រដល់តម្លៃប្រេង ស្របពេលមានការរាតត្បាតដោយវីរុសកូរ៉ូណា នៅក្នុងសេចក្តីលម្អិតមិនធ្លាប់មានពីមុនជាមួយប្រទេស នាំចេញប្រេងនានា ដែលរួមបញ្ចូលទាំងសហរដ្ឋអាមេរិកផង អាចនឹងទប់ស្កាត់ការផ្គត់ផ្គង់ ប្រេងពិភពលោក ចំនួន២០ភាគរយ។ 

វិធានការទប់ស្កាត់ការ ឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នាពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការប្រេង និងធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ បង្កការរាំងស្ទះដល់ ក្រុមហ៊ុនផលិតប្រេងនាន និងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្ម ប្រេងរបស់សហរដ្ឋអាមេរិក ដែលងាយនឹងទទួលរងផលប៉ះពាល់ ចំពោះតម្លៃទាប។ 

ក្រុមប្រទេស ដែលគេហៅថា OPEC+ បាននិយាយថា ខ្លួនបានព្រមព្រៀងគ្នាកាត់បន្ថយ ទិន្នផលប្រេងចំនួន ៩,៧បារ៉ែល ក្នុងមួយថ្ងៃ សម្រាប់ខែឧសភានិងខែមិថុនា ក្រោយកិច្ចពិភាក្សាគ្នារយៈពេល៤ថ្ងៃ និងក្រោយពីមានសម្ពាធពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឲ្យទប់ស្កាត់ការធ្លាក់ថ្លៃប្រេង៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top