Covid-19

ឥណ្ឌា និងប៉ាគីស្ថានពិចារណា ចាប់ផ្តើមឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចមួយចំនួន ក្នុងអំឡុងហាមមិនឲ្យ ធ្វើដំណើរដោយកូរ៉ូណា

បរទេស៖ មន្ត្រីក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន កំពុងតែគ្រោងបើកឲ្យដំណើរការជាអន្លើឡើងវិញ នូវផ្នែកខ្លះនៃសេដ្ឋកិច្ច ដើម្បីជាថ្លៃចំណាយនៃបម្រាមមិនឲ្យធ្វើដំណើរ ទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា នៅទូទាំងតំបន់។

មន្ត្រីឥណ្ឌាបាននិយាយថា ចំនួនករណីមេរោគកូរ៉ូណានៅក្នុងប្រទេស បានកើនឡើងដល់៩.១៥២ករណីនៅថ្ងៃចន្ទនេះ រួមទាំងមានករណីស្លាប់ចំនួន៣០៨ករណី ដែលជាការកើនឡើងយ៉ាងលឿនពីចំនួនតិចជាង១.០០០ករណី កាលពីពីរសប្ដាហ៍កន្លងទៅ ប៉ុន្តែប្រទេសមានប្រជាជន១.៣ពាន់លាននេះ កំពុងតែស្ថិតនៅក្រោមការដាក់បម្រាមមិនឲ្យធ្វើដំណើររយៈពេល២១ថ្ងៃ។

យោងតាមសេចក្តីជូន ដំណើររបស់រដ្ឋាភិបាលមួយ បានឲ្យដឹងថា គម្រោងមួយ នឹងចាប់ផ្តើមឡើងវិញ នូវផលិតកម្មមួយចំនួន ក្នុងវិស័យរថយន្ត វាយនភ័ណ្ឌ វិស័យការពារជាតិ និងវិស័យអេឡិកត្រូនិក គឺក្រុមហ៊ុន អាចចាប់ផ្តើមមួយភាគ៤ នៃប្រតិបត្តិការរបស់ខ្លួន ទន្ទឹមនឹងធានាឲ្យមានចម្ងាយគម្លាតក្នុងទាក់ទងគ្នា៕

ប្រែសម្រួល៖ ប៉ាង កុង

To Top