សេអ៊ូល ៖ ការិយាល័យប្រធានាធិបតី បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតក្រុមរដ្ឋាភិបាលស៊ីវិល ពិសេសមួយនៅក្នុងចលនា នៅសប្តាហ៍នេះ ដើម្បីគាំទ្រដល់ការបង្កើតវ៉ាក់សាំង ការពារមេរោគកូវីដ-១៩ និងការព្យាបាល។
អ្នកនាំពាក្យ លោកស្រី Yoon Jae-kwan របស់ការិយាល័យ ប្រធានាធិបតីបានឲ្យដឹងថា វាត្រូវបានរៀបចំឡើង ដើម្បីជួយសម្រួលដល់ការងារ តាមរយៈការពិនិត្យឡើងវិញ ដ៏ទូលំទូលាយ នៃស្ថានភាពដែលពាក់ព័ន្ធនិងដំណើរការ នៃការសម្រេចចិត្តរហ័ស។
កម្មវិធីនេះនឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ មកពីក្រសួងសុខាភិបាល វិទ្យាសាស្ត្រហិរញ្ញវត្ថុពាណិជ្ជកម្ម និងក្រសួងទើបចាប់ផ្ដើមក៏ដូចជាក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) ដែលចូលរួមជាមួយក្រុមការងារ គឺអ្នកជំនាញស៊ីវិល៕
ដោយ ឈូក បូរ៉ា