បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ មិនបានចូលរួមកិច្ចប្រជុំលើកទី៣របស់រដ្ឋសភានោះទេ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នានា រួមមានលោក Ri Son Gwon ផងនោះ ត្រូវបានតែងតាំងឲ្យកាន់តំណែង ការទូតសំខាន់ៗ។
លោក Moon Sung-mook ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅវិទ្យាស្ថានស្រាវជ្រាវកូរ៉េសម្រាប់យុទ្ធសាស្ត្រជាតិនៅក្នុង ទីក្រុងសេអ៊ូល បានមានប្រសាសន៍ថា មេដឹកនាំកូរ៉េខាងជើងរូបនេះ អាចនឹងមិនចូលរួមក្នុងកិច្ចប្រជុំ នាឆ្នាំនេះ ដោយសារតែគ្មានរបៀបវារៈ។
យោងតាមកាសែត UPI បានឲ្យដឹងថា លោក Moon Sung-mook បាននិយាយប្រាប់កាសែតកូរ៉េខាងត្បូង Seoul Shinmun យ៉ាងដូច្នេះថា “ដោយគ្មានហេតុផលពិសេស ក្នុងការបង្ហាញពីលទ្ធផលណាមួយ ក្នុងកិច្ចចរចាការទូតជាមួយ សហរដ្ឋអាមេរិក ឬជាមួយទីក្រុងសេអ៊ូលនោះ ក្នុងពេលបច្ចុប្បន្ននេះ គ្មានហេតុផលពីលោក គីម ដើម្បីចូលរួមនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង