ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ២៣.៤៣០នាក់ និងមានអ្នកស្លាប់រហូតដល់ ១.៣២៨នាក់ អត្រានៃអ្នកស្លាប់គឺមាន ៥,៧ភាគរយ ។
សរុបតួលេខបានកើនឡើង ក្រោយពីមានករណីឆ្លងថ្មីចំនួន ១.២៦១នាក់ ដែលបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ១០៥នាក់ ។
ការផ្ទុះជំងឺរបស់ប្រទេសប្រេស៊ីល នៅតែបន្តកើតមានឡើង ដោយរដ្ឋនៅភាគអាគ្នេយ៏ ដែលមានអត្រាគ្រោះថ្នាក់ ខ្ពស់ជាងគេ គឺរដ្ឋ សៅប៉ូឡូ បន្ទាប់មកមានរដ្ឋ រីយ៉ូ ឌឺចាណេរ៉ូ សៀរ៉ា អាម៉ាហ្ស៊ូន ពែរម៉ង់ប៊ុយកូ និងជឺរ៉េស មីណាស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា