Covid-19

WHO ព្រមានថា ជំងឺកូវីដ១៩ បង្កការស្លាប់កាន់តែ​ ច្រើនឡើងៗវិញហើយ ខណៈបណ្តាប្រទេសបន្ថយការរឹតត្បិត

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាពពិភព លោក ហៅកាត់ (WHO) បានព្រមានថា ការដកចេញនូវការរឹតត្បិតឆាប់រហ័ស អាចនាំឲ្យការស្លាប់កាន់តែនឡើងខ្ពស់វិញ ដោយសារជំងឺកូវីដ១៩ ខណៈដែលមានបណ្តាប្រទេសខ្លះ កំពុងបន្ធូរបន្ថយដល់សង្គមជាតិរបស់ពួកគេ និងរិតត្បិតសេដ្ឋកិច្ច ស្របពេលមានការផ្ទុះជំងឺ ។

កាលពីថ្ងៃចន្ទ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់ ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានអំពីវីរុស នៅក្រុងហ្សឺណែវ ថា យុទ្ធសាស្ត្រថ្មីមួយនឹងត្រូវបាន បោះពុម្ពផ្សាយដោយសង្ខេប នូវអ្វីដែលពិភពលោកបានរៀនសូត្ររួច ហើយអំពីវីរុសថ្មី ។

គាត់បានថ្លែងថា “រាល់ការសម្រេចចិត្តទាំងឡាយ ត្រូវតែផ្អែកលើមូលដ្ឋានដំបូង និងការការពារដល់សុខភពមនុស្ស និងបានណែនាំនូវអ្វី ដែលយើងបានដឹងអំពីវីរុស និងរបៀបនៃការបង្ការវីរុស” ។

យុទ្ធសាស្ត្រថ្មី នឹងរាប់បញ្ចូលទាំងហេតុផល ៦យ៉ាង សម្រាប់បណ្តាប្រទេស ដែលជាអ្នកសម្រេចចិត្ត ដកចេញការរិតត្បិត គឺៈ ដំបូង ការឆ្លងជំងឺត្រូវបានត្រួតពិនិត្យ ។ ទី២ សមត្ថភាពនៃប្រព័ន្ធសុខាភិបាល ត្រូវបានត្រួតពិនិត្យ ធ្វើតេស្ត ការដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលរាល់ករណីទាំងអស់ និងកាត់បន្ថយការទំនាក់ទំនងគ្នាទាំងអស់ ។ ទី៣ ហានិភ័យទាំងឡាយនៃការផ្ទុះជំងឺ ត្រូវបានកំណត់ថា ជាអប្បបរមា នៅក្នុងការរៀបចំដ៏ពិសេស ដូចជា ការសម្របសម្រួលខាងសុខភាព និងផ្ទះគិលានុបដ្ឋាយិកា ។ ទី៤ វាយតម្លៃទៅលើការពារជំងឺនៅនឹងកន្លែង នៅតាមបណ្តាកន្លែងការងារ សាលារៀន និងកន្លែងផ្សេងៗទៀត ដែលជាកន្លែងពិសេសបំផុតសម្រាប់ពលរដ្ឋដែលត្រូវទៅ ។ ទី៥ ហានិភ័យនៃការនាំចូល អាចត្រូវបានគ្រប់គ្រងបាន ហើយទី៦ សហមន៍ទាំងឡាយ ត្រូវធានាថា បានទទួលការអប់រំពេញលេញ លើកទឹកចិត្ត និងផ្តល់ការអនុញ្ញត ដើម្បីវិនិច្ឆ័យទៅលើ “បទដ្ឋានថ្មី” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top