បរទេស៖ នៅថ្ងៃអង្គារទី១៤ ខែមេសានេះ មូលនិធិរូបិយវត្ថុអន្តរជាតិឬហៅកាត់ថា IMF បានប្រកាសថាខ្លួននឹងលើកលែងការបង់ប្រាក់ បំណុលរយៈពេល ៦ខែសម្រាប់ប្រទេសសមាជិក ដែលស្ថិតនៅក្នុងកម្រិតក្រីក្រខ្លាំងដើម្បីអាចឲ្យក្រុមប្រទេសទាំង នោះអាចបង្វិលយកលុយទាំងនោះទៅធ្វើការងារ ប្រយុទ្ធប្រឆាំងនឹងវិរុសកូរ៉ូណាជំនួសវិញ។
IMF បានសម្រេចអនុម័តលើកញ្ចប់ទឹកប្រាក់ ដែលមានទំហំប្រមាណជា៥០០លានដុល្លារ ជាលុយបំណុលនេះកាលពីថ្ងៃចន្ទ ម្សិលមិញ ដែលក្នុងនោះប្រទេស រួមមានដូចជាអាហ្គានីស្ថាន ហៃទី នេប៉ាល់ សូឡូម៉ុន តាជីគីស្ថាន យេមែន និងបណ្តាប្រទេសនៅទី្វបអាហ្វ្រិក ជាច្រើនទៀតផងដែរ។
យោងតាមការបញ្ជាក់របស់ IMF បានឲ្យដឹងទៀតដែរថាកញ្ចប់លុយនេះ ត្រូវបានអនុម័តនៅក្រោយដែល IMF បានទទួលជំនួយឥតសំណងជាទឹកប្រាក់ ប្រមាណចា១៨៥លានដុល្លារ ពីចក្រភអង់គ្លេសនិង១០០លានដុល្លារ ទៀតពីប្រទេសជប៉ុនហើយក៏បានធ្វើការអំពាវនាវ ស្វែងរកសប្បុរសធម៍បន្ថែមទៀត ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី