ព័ត៌មានអន្តរជាតិ

កាហ្សាក់ស្ថានតវ៉ាចំពោះ អត្ថបទចិនស្តីពីការអះអាង កម្មសិទ្ធិទឹកដី

បរទេស ៖ប្រទេសកាហ្សាក់ស្ថាន តាមសេចក្តីរាយការណ៍ បានធ្វើការតវ៉ាផ្លូវការមួយ ចំពោះរដ្ឋាភិបាលចិន បន្ទាប់ពីមានការបោះពុម្ពផ្សាយអត្ថបទចិន ដែលអះអាងថា ប្រទេសនៅអាស៊ីកណ្ដាលនេះ មានទីតាំងស្ថិតនៅក្នុងទឹកដីចិនក្នុងកាលប្រវត្តិសាស្ត្រ។ 

ទីភ្នាក់ងារសារព័ត៌មាន  Radio Free Europe បានរាយការណ៍ថា ក្រសួងការបរទេសនៃប្រទេសកាហ្សាក់ស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបោះពុម្ពផ្សាយលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលបានកោះហៅមន្ត្រីការទូតជាន់ខ្ពស់ចិនប្រចាំនៅកាហ្សាក់ស្ថាន មកសម្តែងការតវ៉ាចំពោះអត្ថបទនោះ។ 

យោងតាមសេចក្តីថ្លែងការណ៍ មន្ត្រីកាហ្សាក់ស្ថានបានប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំក្នុងប្រទេស គឺលោក Zhang Xiao ហើយក្នុងអំឡុងពិភាក្សាគ្នានោះផងដែរ ក្រសួងបានធ្វើការតវ៉ាចំពោះការបោះពុម្ពផ្សាយអត្ថបទមួយ នៅលើគេហទំព័រ ក្នុងប្រទេសចិន sohu.com ដែលមានចំណងជើងថា “ហេតុអ្វីប្រទេសកាហ្សាក់ស្ថានចង់វិលត្រឡប់មកប្រទេសចិនវិញ?”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top