ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ មានអ្នកស្លាប់ដោយសារ កូវីដ១៩ដល់ទៅជាង៣.០០០នាក់

ប៊ែកឡំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch ជាទីភ្នាក់ងារត្រួតពិនិត្យជំងឺរបស់ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា អាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដល់ទៅ៣.២៥៤នាក់ គិតត្រឹមព្រឹកថ្ងៃ ពុធ ដោយបានកើនឡើង២៨៥នាក់ កាលពីថ្ងៃមុន ។

ស្ថិតិបានបង្ហាញថា សរុបទៅមានអ្នកឆ្លងជំងឺនៅក្នុងកំណត់ត្រា គឺបានកើនឡើងដល់២.៤៨៦នាក់ ក្នុងរយៈពេលជាង២៤ម៉ោងមកនេះ ។

សហព័ន្ធអាល្លឺម៉ង់ និងរដ្ឋាភិបាល បានដាក់គ្រោងការដើម្បីចចារ និងប្រកាសអំពីគោលនយោបាយថ្មី ក្នុងការប្រយុទ្ធប្រឆំាងនឹងការឆ្លងរាលដាល ជាមួយគ្នានេះដែរ បច្ចុប្បន្ន រាល់ការរឹតត្បិតទំាងពួងទៅ លើសកម្មភាពនានាជាសាធារណៈ ដល់ពេលអស់សុពលភាពហើយ គិតត្រឹមថ្ងៃអាទិត្យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top