ព័ត៌មានអន្តរជាតិ

បក្សកាន់ អំណាច កូរ៉េខាងត្បូង​ ពង្រឹង នយោបាយ ការបរទេស​ ក្រោយ ឈ្នះ ការបោះឆ្នោត ភ្លូកទឹកភ្លូកដី

សេអ៊ូល៖​ ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា​ ជ័យជំនះនៃការបោះឆ្នោតនៅសប្តាហ៍នេះសម្រាប់គណបក្សកាន់អំណាច​ ទំនងជានឹងកំណត់របៀបវារៈនយោបាយការបរទេស របស់ប្រធានាធិបតីលោក​ មូន​ ជេអ៊ីន​ ក្នុងនោះមានទាំងការចូលរួមជាមួយកូរ៉េខាងជើងផងដែរ។

ជ័យជម្នះក្នុងការបោះឆ្នោតសភាបាន ជួយជំរុញដល់រដ្ឋបាលលោកមូ​ន​ ដែលគោលនយោបាយខាងក្រៅ​ បានប្រឈមនឹងភាពស្រពេចស្រពិលដោយសារបញ្ហាសម្ញែញសាច់ដុំរបស់កូរ៉េខាងជើង​ ភាពតានតឹងជាមួយជប៉ុន​ និងការសង្ស័យលើសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។

 នៅក្នុងការបោះឆ្នោត​ ដែលបានធ្វើឡើងនៅថ្ងៃពុធគណបក្សប្រជាធិបតេយ្យរបស់ខ្លួនបានទទួលបានអាសនៈចំនួន ១៨០ នៅក្នុងរដ្ឋសភា​ ដែលមានសមាជិក ៣០០ នាក់៕ដោយ​ ឈូក​ បូរ៉ា

To Top