បរទេស៖ នៅពេលដែលប្រទេសចិនត្រូវរងគ្រោះដោយវីរុសកូរ៉ូណាកាលពីចុងខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ បានថ្លែងទៅកាន់អ្នកដែលមានការព្រួយបារម្ភនៅក្នុងប្រទេសឡាវ ដែលជាកន្លែងដែលកសិករនិងអ្នកនេសាទ នៅទូទាំងតំបន់ទន្លេមេគង្គ កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ដែលធ្លាប់បានជួប។
យោងតាមសារព័ត៌មាន The New York Times ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសាររបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានសរសេរថា « យើងដឹងអំពីអារម្មណ៍ឈឺចាប់របស់អ្នក។ ប្រទេសចិនក៏កំពុងទទួលរងនូវ ស្ថានភាពស្ងួតដែលអាក្រក ដែលគ្រោះនេះកំពុងបូមទឹកពីទន្លេ ដែលជាប្រភពមួយដែលមានផលិតភាពច្រើនបំផុតនៅលើពិភពលោក។
ប៉ុន្តែការស្រាវជ្រាវថ្មីពីអ្នកជំនាញខាងអាកាសធាតុអាមេរិក បង្ហាញជាលើកដំបូងថា ប្រទេសចិនដែលក្បាលទឹកនៃទន្លេមេគង្គ ហូរចេញពីតំបន់ខ្ពង់រាបទីបេ មិនមានការពិបាកដូចគ្នានេះទាល់តែសោះ ផ្ទុយទៅវិញវិស្វករនៅ ទីក្រុងប៉េកាំងហាក់ដូចជា បានកំរិតបរិមាណទឹកទាបដោយផ្ទាល់ ដោយបានកំណត់ពីលំហូរ ទឹកទន្លេទៅផ្នែកខាងក្រោម។
លោក Alan Bassist ដែលជាស្ថាបនិកនិពន្ធរបាយការណ៍ ដែលជាអ្នកឃ្លាំមើលធនធានទឹក បានចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ទិន្នន័យផ្កាយរណបមិនកុហកទេ ហើយមានទឹកច្រើននៅតំបន់ខ្ពង់រាបទីបេ សូម្បីតែប្រទេសនានាដូចជាកម្ពុជា និងថៃស្ថិត នៅក្រោមស្ថានភាពតានតឹងខ្លាំងនៃការឃាត់ឃាំងទឹកដែរ” ។ លោកបន្ថែមថា “ មានបរិមាណទឹកច្រើនណាស់ដែលកំពុងត្រូវបានរក្សាទុកនៅប្រទេសចិន” ។
ទន្លេមេគង្គគឺជាទន្លេមួយដែលមាន ជីជាតិច្រើនបំផុតនៅលើផែនដី ដែលចិញ្ចឹមមនុស្សរាប់សិបលាននាក់ ដោយទឹកនិងជលផលសំបូរជីវជាតិ ប៉ុន្តែទំនប់ជាបន្តបន្ទាប់ភាគច្រើននៅក្នុងប្រទេសចិន បានប្លន់យកទ្រព្យសម្បត្តិរបស់ទន្លេនេះ។
អ្នកទាំងឡាយណាដែលពឹងផ្អែកលើជលផលតាមផ្លូវទឹកនិយាយថា ការនេសាទរបស់ពួកគេបានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ គ្រោះរាំងស្ងួតជាប់ជាប្រចាំ និងទឹកជំនន់ភ្លាមៗ បានធ្វើឱ្យកសិកររងគ្រោះ។
ការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងលើទន្លេមេគង្គលើ ដែលផ្តល់ទឹកទន្លេចំនួន ៧០ ភាគរយនៅក្នុងរដូវប្រាំង បានបង្កើនក្តីកង្វល់ទោះ បីជាប្រទេសនៅអាស៊ីអាគ្នេយ៍ពឹងផ្អែក លើពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ។ ស្របពេលដែលរដ្ឋាភិបាលចិនបានណែ នាំកម្មវិធីអភិវឌ្ឍន៍ជាសកលមួយដែលខ្លួននិយាយថានឹងផ្តល់ ផលប្រយោជន៍ដល់ដៃគូពាណិជ្ជកម្មដែលអន់ថយក៏ដោយ ក៏ប្រតិកម្មកើនឡើងក្នុងចំណោមប្រទេសដែលមានអារម្មណ៍ថា ពួកគេកំពុងបាត់បង់។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson និងជាអ្នកនិពន្ធសៀវភៅ « ថ្ងៃចុងក្រោយនៃទន្លេមេគង្គ” បាននិយាយថា បញ្ហាគឺថាឥស្សរជនចិនមើលឃើញ ទឹកជារបស់ប្រើប្រាស់សម្រាប់ពួកគេ មិនមែនជារបស់ដែលត្រូវចែករំលែកនោះទេ»។
នៅពេលទំងន់ភូមិសាស្ត្រនយោបាយរបស់ចិន មានការរីកចម្រើនទៅមុខ មេដឹកនាំរបស់ពួកគេបានបោះ ជំរំជាតិអោយទៅជាប្រភេទនៃប្រទេសមហាអំណាចខុសៗគ្នា ដែលជាការព្រួយបារម្ភមួយដូចជាប្រយោគចិនមួយឃ្លាថា ទំនាក់ទំនងឈ្នះឈ្នះជាមួយ ប្រទេសដទៃទៀត។
ប៉ុន្តែប្រទេសមួយចំនួនដូចជាប្រទេសស្រីលង្កា និងឌីជីប៊ូទី បានធ្លាក់ចូលក្នុងអ្វីដែលអ្នក រិះគន់ភ័យខ្លាចគឺអន្ទាក់បំណុលដោយសារគម្រោងយុទ្ធ សាស្ត្របញ្ចប់នៅក្នុងដៃរបស់ចិន។ បណ្តាប្រទេសអាហ្វ្រិកនិងអាស៊ីដទៃទៀត មានការព្រួយបារម្ភថាប្រទេសចិនគ្រាន់តែជា មហាអំណាចអធិរាជមួយផ្សេងទៀត ដែលចង់បូមយកធនធានធម្មជាតិដោយគ្មានការព្រួយបារម្ភសម្រាប់ប្រជាជនក្នុងតំបន់។
លោក Chainarong Setthachua ជាសាស្រ្តាចារ្យ និងជាអ្នកជំនាញទន្លេមេគង្គនៅសាកលវិទ្យា Mahasarakham ប្រទេសថៃ បាននិយាយថា នេះជាផ្នែកមួយ នៃការអភិវឌ្ឍអាជីវកម្មរបស់ប្រទេសចិន។ ប្រជាជនដែលពឹងផ្អែកលើធនធាននៃទន្លេមេគង្គសម្រាប់ជីវភាព និងប្រាក់ចំណូលរបស់ពួកគេត្រូវ បានដកចេញដោយស្វ័យប្រវត្តិ។
ចំណែកការបង្កើតទិន្នន័យបង្កើតដោយលោក Basist និងសហការីរបស់គាត់ Claude Williams បានវាស់សមាសធាតុផ្សេងៗនៃលំហូរទឹកទន្លេ ពីព្រិលនិងផ្ទាំងទឹកកករលាយ រហូតដល់ទឹកភ្លៀងនិងសំណើមដី។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា អស់រយៈពេលជាច្រើនឆ្នាំ ធម្មជាតិ ការបង្អាក់លំហូរទឹកទន្លេមេគង្គតាមធម្មជាតិ បានតាមដានកម្រិតទឹកដែលបានវាស់នៅខ្សែ ទឹកក្រោមនៅឯរង្វាស់មួយក្នុងប្រទេសថៃ ដោយមានការជំទាស់ម្តងម្កាលនៅពេលដែលអាងស្តុកទឹកនៅក្នុងប្រទេសចិន ត្រូវបានបំពេញ ឬបញ្ចេញ។
នៅពេលដែលមានគ្រោះរាំង ស្ងួតតាមរដូវនៅប្រទេសចិន គឺមានប្រទេសចំនួន ៥ ដែលមានខ្សែទឹកខាងក្រោម រួមមានប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជានិងវៀតណាម នឹងទទួលអារម្មណ៍បែបនេះ។ នៅពេលដែលមានទឹកច្រើនហួសប្រមាណ នៅក្នុងប្រទេសចិនទឹកជំនន់បានបណ្តាលឱ្យកើតមាន នៅក្នុងអាងទន្លេមេគង្គ៕
ប្រែសម្រួលៈ ណៃ តុលា