សេអ៊ូល៖ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញកញ្ចប់ថវិកាបន្ថែមជាលើកទី ២ ចំនួន ៧,៦ ពាន់ពាន់លានវ៉ុនស្មេីនឹង (៦,៣ ពាន់លានដុល្លារ) ដើម្បីផ្តល់ប័ណ្ណទិញទំនិញ និងវិញ្ញាបនប័ត្រអំណោយ ដល់គ្រួសារ ដើម្បីជួយពួកគេកាត់បន្ថយបញ្ហាសេដ្ឋកិច្ចពីការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រួមជាមួយថវិកាពីរដ្ឋាភិបាលក្នុងតំបន់ រដ្ឋាភិបាលកណ្តាល នឹងចំណាយ ៩,៧ ពាន់ពាន់លានវ៉ុន សម្រាប់កញ្ចប់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ ១៤,៧៨ លានគ្រួសារដែលប្រហែលពាក់កណ្តាលនៃចំនួនគ្រួសារសរុបរបស់ប្រទេស។
ថវិកាបន្ថែមទី ២ មានរយៈពេលជាងមួយខែ បន្ទាប់ពីរដ្ឋសភា បានអនុម័តថវិកាបន្ថែមចំនួន ១១,៧ ពាន់ពាន់លានវ៉ុនដែលបានកត់សម្គាល់លើសេចក្តីស្នើថវិកាបន្ថែមធំបំផុតមិនធ្លាប់មានរបស់ជាតិ ដើម្បីដោះស្រាយការធ្លាក់ចុះសេដ្ឋកិច្ចដោយជំងឺឆ្លងមួយនេះ៕ដោយ ឈូក បូរ៉ា