សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីការបាត់បង់ ការងារជាលេីកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០៩ ក្នុងខែមីនា ខណៈដែលជំងឺរាតត្បាតឆ្លងរាលដាលបានចាប់ផ្តើមបង្កការខូតខាតដល់ទីផ្សារការងារ។
ប្រទេសនេះបានបាត់បង់ការងារប្រហែល ១៩៥,០០០ កាលពីខែមុន ដែលជាការធ្លាក់ចុះប្រចាំខែយ៉ាងខ្លាំងចាប់តាំងពីខែឧសភា ឆ្នាំ២០០៩ នៅពេលដែលខ្លួនបាត់បង់ការងារចំនួន ២៤០.០០០ នាក់នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយស្ថិតិកូរ៉េ។
អត្រាគ្មានការងារធ្វើបានថយចុះ ០,១ ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែចំនួនអ្នកមានការងារធ្វើបានធ្លាក់ចុះមកនៅត្រឹម ២៦,៦ លាននាក់ក្នុងខែមីនា នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយស្ថិតិកូរ៉េ៕