វ៉ាស៊ីនតោន៖ សមាជិកសភាជាន់ខ្ពស់ បក្សប្រជាធិបតេយ្យ បានទទូចដល់រដ្ឋាភិបាលអាមេរិក ឱ្យឈានដល់កិច្ចព្រមព្រៀង ចែកថ្លៃដើមជាមួយ កូរ៉េខាងត្បួង ស្តីពីការដាក់កងទ័ព អាមេរិកនៅលើឧបទ្វីបនេះ ។
នៅក្នុងលិខិតមួយ ទៅកាន់រដ្ឋមន្រ្តីក្រសួង ការបរទេសលោក Mike Pompeo និងរដ្ឋមន្រ្តីក្រសួង ការពារជាតិ Mark Esper, សមាជិកបក្សប្រជាធិបតេយ្យ បានលើកឡើងថា ពួកគេមានការព្រួយបារម្ភអំពីភាព ជាប់គាំងនៅក្នុងការចរចា សម្រាប់កិច្ចព្រមព្រៀង វិធានការពិសេសថ្មី SMA។
ពួកគេបានលើកឡើងថា សេតវិមានហាក់ដូចជាបានបដិសេធ ការផ្តល់ជូនដ៏សំខាន់មួយ ពីប្រទេសកូរ៉េខាងត្បូង ហើយបានសម្តែងការខកចិត្ត ដែលរដ្ឋបាលមិន បានបញ្ចប់ការចរចាជាង ៤ខែបន្ទាប់ពី SMA មុនផុតកំណត់ ៕ដោយ ឈូក បូរ៉ា