ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ចិន​ ប្ដេជ្ញារួមគ្នាប្រឹងប្រែង ដោះស្ថាយការធ្លាក់ចុះសេដ្ឋកិច្ច​ ដោយសារ ជំងឺកូវី១៩

សេអ៊ូល៖​ ប្រទេសកូរ៉េខាងត្បូង​ និងប្រទេសចិនបានព្រមព្រៀងគ្នានៅថ្ងៃសុក្រនេះ​ ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ដោះស្រាយ ការធ្លាក់ចុះសេដ្ឋកិច្ចពីការរាតត្បាតវីរុសកូវីដ-១៩​ និងថែរក្សាសង្វាក់ផ្គត់ផ្គង់ ពិភពលោក។

យោងតាមក្រសួងពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និងថាមពលបានឲ្យដឹងថារដ្ឋមន្ត្រីឧស្សាហកម្មលោក Sung Yun-mo បានធ្វើខ្សែអាត់វីដេអូមួយជាមួយសមភាគីចិនរបស់លោក​ គឺលោក Zhong Shan ដើម្បីពិភាក្សាអំពីវិធីដើម្បីពង្រីកចំណងទាក់ទងសេដ្ឋកិច្ចរបស់ភាគីទាំងពីរ​ ចំពេលមានបរិយាកាសធុរកិច្ចដ៏លំបាកដែលបង្កឡើងដោយជំងឺរាតត្បាតនេះ។ 

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះកូរ៉េខាងត្បូងបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនអាចចាប់ផ្តើមផលិតកម្មរបស់ខ្លួនឡើងវិញនៅប្រទេសចិនភ្លាមៗដោយសារតែកិច្ចប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរ​ ដើម្បីរក្សាចង្វាក់ផ្គត់ផ្គង់៕ដោយ​ ឈូក​ បូរ៉ា

To Top