បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ ព្រឹទ្ធសភាបារាំង បានលើកឡើងពីសម្តី មន្ត្រីប្រធានពេទ្យយោធាថា បុគ្គលិកប្រមាណ ៩៤០នាក់ ក្នុងចំណោម ២.៣០០នាក់ នៅលើក្រុមនាវា ផ្ទុកយន្តហោះ ត្រូវបានតេស្តឃើញឆ្លងវីរុស កូវីដ១៩។
តាមសេចក្តីរាយការណ៍ បន្ទាប់ពីធ្វើកិច្ចប្រជុំសម្ងាត់ ជាមួយលោកស្រី Maryline Gygax Genero ព្រឹទ្ធសភាបារាំង បាននិយាយប្រាប់ថា បុគ្គលិក ចំនួន៥០០នាក់ មកពីនាវាផ្ទុកយន្តហោះនោះ ត្រូវបានបង្ហាញ ឲ្យឃើញនូវអាការៈរោគដោយខ្លួនឯង។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា យោធាបារាំង បានការពារការដោះស្រាយរបស់ខ្លួន ចំពោះវីរុសកូរ៉ូណា នៅលើនាវាផ្ទុកយន្តហោះនោះ៕
ប្រែសម្រួល៖ប៉ាង កុង