វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបន្តសកម្មភាព នុយក្លេអ៊ែរកាលពីឆ្នាំមុន ដោយរំលោភ លើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរទាំងអស់។
នៅក្នុងរបាយការណ៍សង្ខេប ទៅសភាកាលពីថ្ងៃពុធ នាយកដ្ឋានក៏បានឲ្យដឹងផងដែរថា ប្រទេសកូរ៉េខាងជើង ទំនងជាមានកម្មវិធី សង្គ្រាមជីវសាស្រ្ត ចាប់តាំងពីយ៉ាងហោចណាស់ទសវត្សឆ្នាំ ១៩៦០ ។
របាយការណ៍នេះ ពិភាក្សាអំពីការអនុលោម របស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កាលពីឆ្នាំមុន ជាមួយនឹងកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធ និងកិច្ចព្រមព្រៀងមិនរីកសាយអាវុធ៕
ដោយ ឈូក បូរ៉ា