បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានសរសេរថា ក្រុមការងារជំនាញ ខាងសុខាភិបាល របស់ប្រទេសចិនមួយក្រុម ត្រូវបានបញ្ជូនមកដល់ ប្រទេសម៉ាឡេស៊ី ហើយកាលពីថ្ងៃសៅរ៍ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតវិរុសកូរ៉ូណា។
ក្រុមអ្នកជំនាញ ដែលមានសមាជិក ចំនួន៨នាក់ ត្រូវបានទទួលស្វាគមន៍ ដោយផ្ទាល់ពីសំណាក់ អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសម៉ាឡេស៊ី លោក Bai Tian និងមន្ត្រីតំណាង របស់ក្រសួងសុខាភិបាល របស់ប្រទេសម៉ាឡេស៊ី ជាច្រើននាក់ផងដែរ ក្នុងអំឡុងពេល មកដល់អាកាសយានដ្ឋាន កូឡាឡាំពួរ។
តាមការអះអាងរបស់លោក អគ្គរដ្ឋទូតបានបញ្ជាក់ថា ក្រុមជំនាញទាំង៨នាក់ នឹងធ្វើការដោះដូរ បទពិសោធនិងចែករំលែកជំនាញ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងកូវីដ១៩នេះ ជាមួយនឹងក្រុមការងារ របស់ប្រទេសម៉ាឡេស៊ី ខណៈដែលចំនួន អ្នកឆ្លងបច្ចុប្បន្ន នៅក្នុងប្រទេស មានចំនួន៥៣០៥នាក់ ក្រោយពេលដែល ករណីថ្មីកាលពីថ្ងៃសៅរ៍ម្សិលមិញ មានចំនួន៥៤នាក់៕
ប្រែសម្រួល៖ស៊ុនលី