សេអ៊ូល៖ ករណីឆ្លងវីរុសថ្មី នៃជំងឺកូវីដ-១៩ នៅប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្រោម ៣០ ករណី សម្រាប់រយៈពេល ៥ ថ្ងៃជាប់គ្នាគិតត្រឹម នៅថ្ងៃសុក្រ ប៉ុន្តែអាជ្ញាធរសុខាភិបាល បានព្រមានប្រឆាំង នឹងភាពមិនចុះសម្រុង និងជំរុញឱ្យប្រជាជនរក្សាការឃ្លាតឆ្ងាយពីសង្គម។
ករណីថ្មីចំនួន ២២ ករណីត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ និងមិនផ្លាស់ប្តូរ កាលពីមួយថ្ងៃមុន បាននាំការឆ្លងសរុបរបស់ប្រទេសនេះដល់ ១០.៦៣៥ នាក់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) ។
ករណីថ្មីប្រចាំថ្ងៃ របស់កូរ៉េខាងត្បូង បានឈានដល់ចំណុចកំពូលនៅថ្ងៃទី២៩ ខែកុម្ភៈ ដោយមានករណីចំនួន ៩០៩ ករណីត្រូវបានបញ្ជាក់ ប៉ុន្តែប្រទេសនេះ បានគ្រប់គ្រងការឆ្លងថ្មី នៃជំងឺកូវីដ-១៩ បានយ៉ាងល្អ និងទាន់ពេលវេលា៕
ដោយ ឈូក បូរ៉ា