ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញ ឲ្យដឹងថា នៅក្នុងកំណត់ត្រាប្រចាំថ្ងៃ រុស្ស៊ី បានកត់ត្រានៃករណីឆ្លងជំងឺកូវីដ១៩មានចំនួន៤.០៧០នាក់ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ ជាមួយគ្នានេះដែរ ដែលនាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺគិតត្រឹមថ្ងៃសុក្រ មានរហូតដល់៣២.០០៨នាក់ ។
ចំនួននៃអ្នកស្លាប់បានកើនឡើងដល់២៧៣នាក់ ដោយពីមុននេះមួយថ្ងៃគឺមានចំនួន២៣២នាក់ ទន្ទឹមនឹងនេះដែរ មានអ្នកជាសះស្បើយពីជំងឺវិញចំនួន២.៥៩០នាក់ ក្នុងនោះរាប់បញ្ចូលទាំងមនុស្សចំនួន២៨៦នាក់ គិតត្រឹម២៤ ម៉ោងមុន ។ មជ្ឈមណ្ឌលទទួលខុសត្រូវនឹងបញ្ហាវីរុសកូរ៉ូណារបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយយ៉ាងដូច្នេះ ។
បច្ចុប្បន្ននេះ រុស្ស៊ី ត្រូវបានគេដឹងថា មានចំនួន៨៥តំបន់ហើយដែលមានករណីឆ្លងជំងឺនេះ ។
គេបានដឹងថា ចាប់តាំងពីថ្ងៃទី១១ ខែមេសា ក្រុមគ្រូពេទ្យចិន បានត្រូវបញ្ជូនទៅដល់ប្រទេសរុស្ស៊ី ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា