Covid-19

អ្នកជំនាញជាន់ខ្ពស់ ផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមរិក បដិសេធទៅលើរឿង វីរុសកូរ៉ូណា ត្រូវបានបង្កើតឡើងដោយមន្ទីរពិសោធន៍

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា កាលថ្ងៃសុក្រ លោក Anthony Fauci អ្នកជំនាញការជាន់ខ្ពស់ ផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក បានច្រានចោលទៅលើទ្រឹស្តី មួយដែលជាការឃុបឃិតគ្នា ដោយប្រកាសថា វីរុសកូរ៉ូណា ត្រូវបានបង្កើតឡើង ដោយមន្ទីរពិសោធន៍មួយ ។

លោក Fauci បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅឯសេតវិមានថា “ក្រុមការងារមួយដែលធ្វើការលើ ការងារផ្នែកវីរុសសាស្ត្រ បានតាមដានមើលជាប្រចាំ នៅក្នុងសត្វប្រចៀវជាច្រើនក្បាល ដែលសត្វទាំងនោះជា ប្រភពនៃការចម្លងជំងឺ” ។ “បរិបត្តន៍នោះ វាជាចំណុចដែលអាចដឹងអំពីទីកន្លែង ដែលពេលនេះមានប្រភេទ សត្វជាច្រើនដែលឆ្លងពីសត្វមួយទៅមនុស្សម្នាក់” ។

ការលើកឡើងរបស់លោក Fauci ដែលជានាយកវិទ្យាស្ថានជាតិ ផ្នែកអាលឺកហ្ស៊ី និងជំងឺឆ្លង និងជាសមាជិកដ៏ សំខាន់ម្នាក់នៃក្រុមអន្តរាគមន៍ លើបញ្ហាវីរុសកូរ៉ូណា នៅឯសេតវិមាន បានធ្វើការបកស្រាយឡើង ខណៈដែល មានអ្នកនយោបាយ សហរដ្ឋអាមេរិកជាច្រើននាក់ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន កំពុងតែធ្វើឲ្យមានទ្រឹស្តីនៃការ ឃុបឃិតគ្នា ដែលថា វីរុស បានភាយចេញពីមន្ទីរពិសោធន៍ មួយរបស់ប្រទេសចិន តែបញ្ហានេះមិនទាន់មានភស្តុ តាងណាមួយជាក់លាក់នោះទេ ។

នៅក្នុងការសិក្សាមួយ ដែលបានបោះពុម្ភផ្សាយ នៅក្នុងទស្សនាវត្តីធម្មជាតិ នៅក្នុងខែមីនា ក្រុមអ្នកស្រាវជ្រាវជា ច្រើនបាននិយាយថា “ពួកគេ មិនជឿជាក់ថា ប្រភេទនៃមន្ទីរពិសោធន៍ណាមួយ ដែលបានធ្វើការពិសោធន៍ អាចជឿជាក់បាននោះទេ” ។

ការសិក្សា ដែលដឹកនាំដោយលោក Kristian Andersen អ្នកជំនាញខាងផ្នែកជីវសាស្ត្រ នៅមជ្ឈមណ្ឌលស្រាវជ្រាវ នៅរដ្ឋកាលីហ្វ័រនីញ៉ា បានធ្វើការប្រៀបធៀបវីរុសកូរ៉ូណា ឬជំងឺSARS-COV-2 ហើយនឹងវីរុសកូរ៉ូណា ចំនួន ៦ប្រភេទផ្សេងទៀត ដែលគេដឹងច្បាស់ថា នឹងឆ្លងមកមនុស្ស ។

ការសិក្សាបានឲ្យដឹងថា “ការវិភាគរបស់យើងយ៉ាងច្បាស់លាស់ ដោយបង្ហាញថា ជំងឺ SARS-COV-2 មិនមានចេតនាអ្វីពាក់ព័ន្ធនឹង ការបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍នោះទេ ឬផ្សំធាតុវីរុសណាមួយនោះដែរ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top