ព័ត៌មានអន្តរជាតិ

ទាហានហ្វីលីពីនស្លាប់ ១១នាក់ ក្នុងការប៉ះទង្គិចគ្នាជាមួយ នឹងសកម្មប្រយុទ្ធមូស្លីម

ម៉ានីល៖ នៅថ្ងៃសៅរ៍នេះ កងកម្លាំងនៃប្រទេសហ្វីលីពីន បានប៉ះទង្គិចជាមួយ ក្រុមសកម្មប្រយុទ្ធមូស្លីមអាប៊ូសាយយ៉ាហ្វ រាប់សិបនាក់ដែលបានចងសម្ព័ន្ធភាព ជាមួយក្រុមរដ្ឋអ៊ីស្លាម នៅភាគខាងត្បូងប្រទេស ដែលជាលទ្ធផលទាហានហ្វីលីពីន ១១នាក់ស្លាប់ និង ១៤ នាក់ផ្សេងទៀតរងរបួស។

មេបញ្ជាការយោធាប្រចាំតំបន់ លោកឧត្តមសេនីយ៍ទោ Cirilito Sobejana បាននិយាយថា ក្រុមល្បាតរបស់កងទ័ព កំពុងធ្វើប្រតិបត្តិការវាយលុក នៅពេលពួកគេបានចូលរួមជាមួយ យុទ្ធជនអាប៊ូសាយយ៉ាហ្វប្រមាណ ៤០ នាក់នៅលើភ្នំ ក្បែរភូមិ Danag ក្នុងទីប្រជុំជន Patikul ខេត្ត Sulu ។

ការបាញ់ប្រហារគ្នាបានផ្ទុះឡើង អស់រយៈពេលមួយម៉ោង មុនពេលក្រុមសកម្មប្រយុទ្ធដកថយទៅវិញ។

របាយការណ៍នៃក្រុមយោធា បាននិយាយថា ក្រុមសកម្មប្រយុទ្ធត្រូវបានគេជឿថា បានដឹកនាំដោយមេបញ្ជាការ ដែលមានឈ្មោះថាRadulan Sahiron និង Hatib Hajan Sawadjaan ដែលជាបុគ្គលត្រូវបានប្រឈមមុខ ទៅនឹងការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយសកម្មភាពចាប់ពង្រត់ និងការកាត់ក្បាលនាពេលកន្លងមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top