Covid-19

រដ្ឋ ៧ របស់អាមេរិក បន្តបិទរហូតដល់ថ្ងៃទី១៥ ខែឧសភា

បរទេស៖ នៅចុងសប្តាហ៍នេះ រដ្ឋចំនួន ៧ ដែលស្ថិតនៅភាគឥសានរបស់អាមេរិក បានប្រកាសក្នុងការពន្យារពេល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ រហូតដល់ថ្ងៃទី ១៥ ខែឧសភាបើទោះបីជាប្រធានាធិបតី ដូ ណាល់ត្រាំបានបង្ហើបផែនការលម្អិត របស់គាត់ក្នុងការបញ្ចប់ការបិទទ្វារ នៅតាមរដ្ឋដែលរង ផលប៉ះពាល់តិចតួចបំផុត ចាប់ពីថ្ងៃទី ១ ខែឧសភាក្តី។

គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងមក លោកត្រាំត្រូវបានគេរំពឹងថានឹងធ្វើការផ្តល់ព័ត៌មាន លម្អិតអំពីយុទ្ធសាស្ត្ររបស់លោកដើម្បីចាប់ផ្តើមបើកដំណើរការ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញក្រោយ ត្រូវបានបំផ្លិចបំផ្លាញហើយវា នឹងចាប់ផ្តើមពី ថ្ងៃទី ១ ខែឧសភាទោះបីមានការ លើកឡើងអំពីការព្រួយបារម្ភ ពីសំណាក់អ្នកជំនាញសុខាភិបាល អភិបាលក្រុងនានា និងមេដឹកនាំអាជីវកម្មអំពីគ្រោះថ្នាក់នៃការដកការរឹតបន្តឹង របស់លោកប្រធានាធិបតីលើកនេះដោយមិនទាន់មានកន្លែង ធ្វើតេស្តគ្រប់គ្រាន់ ដើម្បីគ្រងការរីករាលដាលនៅនឹងកន្លែងនៅ ឡើយក៏ដោយ។

គិតត្រឹមថ្ងៃពុធកន្លងមកផងដែរ អាមេរិកនៅតែបន្តបាត់បង់ជីវិត ពលរដ្ឋរបស់ខ្លួនច្រើនបំផុត មិនធ្លាប់មានគឺរហូតទៅដល់ ២៥០០នាក់ត្រឹម២៤ម៉ោង និងនាំឲ្យតួលេខអ្នកស្លាប់កើន ដល់ជាង ៣១០០០នាក់ជាចំនួនដ៏ច្រើនបំផុត មិនមានប្រទេសណាមួយ មាននៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top