ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការ មួយបានបង្ហាញឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៦៤២នាក់ ដែលធ្វើឲ្យតួលេខ នៃការស្លាប់សរុបកើនឡើងដល់១៩.៣២៣នាក់ ។
ក្រសួងសុខាភិបាលបារំាង បានឲ្យដឹងថា ចំនួនពលរដ្ឋ ដែលទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យជា ច្រើននៅបារាំង បានថយចុះនៅត្រឹម៥៥១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដោយនៅថេរចំនួន៣០.៦៣៩នាក់ ។
យ៉ាងណាមិញ តួលេខនៃអ្នកស្លាប់បន្តមាន តែចំនួនអ្នកឆ្លងជំងឺបានកើនឡើងយឺត បើធៀបនឹងពេលមុនៗ គិតចាប់តាំងពីថ្ងៃទី១៧ ខែមីនា ដែលបារាំង បានប្រកាសបិទប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

