ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងប្រធានាធិបតីតួកគី ព្រមព្រៀងសហការគ្នា ប្រឆំាងមេរោគកូរ៉ូណា

បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Tayyip Erdogan នាពេលថ្មីៗនេះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ បានព្រមព្រៀង ធ្វើការងាររួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងការគម្រាមកំហែងបង្កឡើង ដោយមេរោគកូរ៉ូណា នេះបើតាមសម្តីរបស់ការិយាល័យ ប្រធានាធិបតីតួកគីនិយាយ។

ដោយបានផ្តល់សេចក្តីលម្អិត បញ្ជាក់បន្ថែមឲ្យច្បាស់លាស់នោះ ការិយាល័យប្រធានាធិបតីតួកគី បាននិយាយប្រាប់ថា មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នា បន្តសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរបស់ខ្លួន ប្រឆាំងនឹងការគម្រាមកំហែង ដែលមេរោគឆ្លងកូរ៉ូណា បង្កចំពោះសុខភាពសាធារណៈនិងសេដ្ឋកិច្ចប្រទេស។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅក្នុងមួយរយៈពេលចុងក្រោយថ្មីៗនេះ សហរដ្ឋអាមេរិកនិងប្រទេសតួកគី បានមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយសារតែតួកគី បានទិញយកប្រព័ន្ធការពារ ដែនអាកាសរុស្ស៊ី S-400 ដែលអាមេរិកនិយាយថា មិនត្រូវគ្នាជាមួយអាវុធអង្គការសម្ពន្ធមិត្តណាតូ៕
ប្រែសម្រួល៖ប៉ាង កុង

To Top