ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ បន្ដបេសកកម្មជីករ កសាកសពទាហាន​ នៅតំបន់គ្មានយោធាអន្ដរកូរ៉េ

សេអ៊ូល៖​ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង​ បានបន្តជីករុករកសំណល់ទាហាន​ ដែលត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ នៅក្នុងតំបន់គ្មានយោធា (DMZ) នៅថ្ងៃច័ន្ទនេះដោយសារតែ ទីក្រុងព្យុងយ៉ាង​ នៅតែមិនឆ្លើយតបនឹង ការអំពាវនាវឱ្យធ្វើការជាមួយគ្នាដូចដែលបានព្រមព្រៀងគ្នា។

យោងតាមកិច្ចព្រមព្រៀង យោធាទ្វេភាគីដែលបាន ចុះហត្ថលេខានៅថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០១៨ កូរ៉េទាំងពីរបានយល់ព្រម បើកគម្រោងជីករួមគ្នាមួយនៅលើ Arrowhead Ridge ដែលជាផ្នែកមួយនៃសមរភូមិដ៏សាហាវ ក្នុងអំឡុងពេលសង្គ្រាម​ ប៉ុន្តែកូរ៉េខាងត្បូង​ បានអនុវត្តគម្រោងនេះតែម្នាក់ឯងកាលពីឆ្នាំមុន​ ខណៈដែលកូរ៉េខាងជើង មិនបានឆ្លើយតបទៅនឹង ការអំពាវនាវឱ្យធ្វើការរួមគ្នា។

ឧត្តមសេនីយ៍ឯកលោក​ Lee Sang-chul ដែលដឹកនាំកងពលធំលេខ ៥ បានលេីកឡេីងថា“ សង្គ្រាមកូរ៉េ​ ដែលបានស្លាប់នៅតែត្រូវបាន កប់នៅខាងក្នុងតំបន់គ្មានយោធា​ នាពេលបច្ចុប្បន្ន​ កងទ័ពទទួលបន្ទុកបេសកកម្មនេះ ៕

ដោយ​ ឈូក​ បូរ៉ា

To Top