Covid-19

សាស្រ្តាចារ្យផ្នែក សុខភាពពិភពលោកថា កុំធានាចំពោះវ៉ាក់សាំង ការពារជំងឺកូវីដ១៩ សំខាន់ត្រូវឱ្យនៅឆ្ងាយពី អ្នកមានរោគសញ្ញា

បរទេស៖ ខណៈពេលដែលអ្នកស្រាវជ្រាវ នៅជុំវិញពិភពលោក កំពុងប្រណាំងប្រជែង ក្នុងការផលិតវ៉ាក់សាំង ការពារវីរុសជំងឺកូវីដ១៩ លោក David Nabarro សាស្រ្តាចារ្យផ្នែកសុខភាពពិភពលោក នៅមហាវិទ្យាល័យ Imperial College London និងប្រេសិតអង្គការសុខភាពពិភពលោក (WHO) ទទួលបន្ទុកអំពីជំងឺកូវីដ១៩ បាននិយាយកាលពីពេលថ្មីៗនេះថា គ្មានទេ ការធានាថា វ៉ាក់សាំង ជោគជ័យ នឹងត្រូវបង្កើតឡើងនោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Nabarro នៅក្នុងកិច្ចសម្ភាសន៍ជាមួយ The Observer កាលពីថ្ងៃសៅរ៍ថា «អ្នកមិនចាំបាច់បង្កើតវ៉ាក់សាំង ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពប្រឆាំង នឹងវីរុសទាំងអស់នោះទេ» ។

លោកថា «វីរុសខ្លះពិបាកខ្លាំងណាស់ នៅពេលនិយាយអំពី ការអភិវឌ្ឍវ៉ាក់សាំង ដូច្នេះសម្រាប់អនាគតដែលបានគ្រោងទុក យើងត្រូវរកវិធីដើម្បីជីវិត របស់យើងជាមួយវីរុសនេះ ដែលជាការគំរាមកំហែងឥតឈប់ឈរ»។ នោះមានន័យថា ត្រូវស្ថិតនៅដាច់ឆ្ងាយពីអ្នក ដែលបង្ហាញសញ្ញានៃជំងឺ និងទំនាក់ទំនងរបស់ពួកគេផងដែរ។ មនុស្សចាស់នឹងត្រូវការពារ។ លើសពីនេះទៀត សមត្ថភាពមន្ទីរពេទ្យសម្រាប់ ដោះស្រាយករណីនានា នឹងត្រូវធានាឱ្យបាន នោះនឹងក្លាយជារឿងធម្មតាថ្មី សម្រាប់យើងទាំងអស់គ្នា» ។

ការអត្ថាធិប្បាយរបស់ លោកសាស្រ្តាចារ្យ Nabarro បានកើតឡើងនៅពេល អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចក្រភពអង់គ្លេសលោក Jeremy Hunt បាននិយាយថា រដ្ឋាភិបាលអន្តរជាតិត្រូវតែ សហការគ្នាលើបញ្ហាសុខភាព ហើយប្រទេសអ្នកមានគួរតែ គាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខភាព របស់ប្រទេសអភិវឌ្ឍន៍តិចតួច ៕

ប្រែសម្រួលៈ ណៃ តុលា

To Top