Covid-19

ថៃ គ្រោងមិនយក ឬកាត់បន្ថយថ្លៃអគ្គិសនី លើប្រជាជនប្រមាណ ២២លានគ្រួសារ អំឡុងពេលមានជំងឺកូវីដ

ថៃ៖ គណៈរដ្ឋមន្រ្តីថៃ បានអនុម័តជាផ្លូវការនូវ ការសម្រេចចិត្តរបស់ អាជ្ញាធរថាមពលក្នុងការលះបង់ ឬកាត់ថ្លៃអគ្គិសនី ដល់ប្រជាជនចំនួន ២២ លានគ្រួសារ ដែលជាកន្លែងដែលមនុស្ស កំពុងធ្វើការនៅផ្ទះដោយសារជំងឺនេះ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងថាមពល លោក Sontirat Sontijirawong បាននិយាយបន្ទាប់ពី កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃអង្គារថា រដ្ឋមន្រ្តីបានទទួលស្គាល់ ជំហានដែលទទួលបានពី គណៈកម្មការបទប្បញ្ញត្តិថាមពល អាជ្ញាធរអគ្គិសនីថៃ អាជ្ញាធរអគ្គិសនីក្រុង និងអាជ្ញាធរអគ្គិសនីខេត្ត។

វិធានការនេះនឹងមានសុពលភាពរយៈពេល ៣ ខែចាប់ពីខែមីនាដល់ខែឧសភា និងគ្របដណ្តប់លើប្រជាជន ២២ លានគ្រួសារ។ លោកបានបន្តថា ផែនការនេះ វានឹងធ្វើឱ្យរដ្ឋចំណាយចំនួន ២៣,៦៨ ពាន់លានបាតក្នុងការ ខាតបង់លើប្រាក់ចំណូល។

លោក Sontirat បានមានប្រសាសន៍ថា“ វិធានការនេះកាត់បន្ថយបន្ទុក អគ្គិសនីដល់គ្រួសារ។ វាជាថ្លៃដើមនៃការរស់នៅរបស់ ប្រជាជនដែលកំពុងធ្វើការ ពីផ្ទះដើម្បីគាំទ្រដល់ការ គ្រប់គ្រងរបស់រដ្ឋាភិបាល Covid-19” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top