Covid-19

អ៊ីតាលី នឹងចាប់ផ្តើមបន្ធូរបន្ថយ បម្រាមគោចរដោយសារកូរ៉ូណា នៅខែក្រោយ

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី លោក Giuseppe Conte តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោក នឹងបែរទៅរកការបន្ធូរបន្ថយបន្តិចម្តងៗ នូវបម្រាមគោរច ដោយចាប់ផ្តើមពីដើម ខែក្រោយនេះតទៅ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Giuseppe Conte បានធ្វើការពន្យល់ថា លោកនឹងបង្ហាញពីសេចក្តីលម្អិត នៃផែនការនោះនៅចុងសប្ដាហ៍នេះ ជាមួយនឹងការព្យាករដ៏សមហេតុផល។

គួរបញ្ជាក់ថា ប្រជាជនអ៊ីតាលីចំនួន ៦០លាននាក់ ត្រូវបានដាក់ស្ថិតនៅក្រោមបម្រាមគោចរ កាលពីថ្ងៃទី០៩ ខែមីនា ដែលពេលនោះអ៊ីតាលី មានករណីឆ្លងវីរុសកូរ៉ូណា ដែលបញ្ជាក់រកឃើញតិចជាង១០.០០០ករណី ប៉ុន្តែនោះជាចំនួនដ៏ច្រើនបំផុត នៅក្នុងតំបន់អឺរ៉ុប ការរឹតបន្តឹង ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង ក្នុងពេលពីរសប្ដាហ៍ក្រោយមក ដោយហាមមិនឲ្យធ្វើដំណើរ នៅក្នុងប្រទេសអ៊ីតាលី និងបិទពាណិជ្ជកម្ម មិនចាំបាច់ទាំងអស់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top