Covid-19

អាមេរិក បន្ដហោះហេីរ យន្ដហោះចារកម្ម ដេីម្បីតាមដានសកម្មភាព កូរ៉េខាងជេីង

សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងថា យន្តហោះស៊ើបការណ៍ មួយគ្រឿងរបស់សហរដ្ឋអាមេរិក បានហោះហេីរលើប្រទេសកូរ៉េខាងត្បូង នៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង ចំពេលមានចលនាយោធា កើនឡើងដោយរបបកុម្មុយនិស្ត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

យន្ដហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើមេឃនៅ ខាងលើទីក្រុងអ៊ីនឈុន ដែលស្ថិតនៅភាគខាងលិច ទីក្រុងសេអ៊ូល និងខេត្តហ្គីយ៉ុងដែលនៅជាប់គ្នានោះ។

សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះ ស៊ើបការណ៍ជាច្រើនប្រភេទ នៅទីនេះញឹកញាប់ជាងកាលពីប៉ុន្មានខែមុន ដូចជាកងនាវាចរ EP-3E របស់កងទ័ពជើងទឹកបន្ទាប់ ពីទីក្រុងព្យុងយ៉ាង បានផ្លាស់ប្តូរសមត្ថភាព ការពារខ្លួនរបស់ខ្លួន ចំពេលមានកិច្ចចរចា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលជាប់គាំង៕

ដោយ ឈូក បូរ៉ា

To Top