ព័ត៌មានអន្តរជាតិ

កងទ័ពអាកាស អាមេរិក ជ្រើសយកក្រុមហ៊ុន Raytheon សម្រាប់ការអភិវឌ្ឍ ផលិតមីស៊ីល រយៈចម្ងាយវែង

បរទេស ៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក Raytheon Co. នឹងនៅតែជាក្រុមហ៊ុនចុះកុងត្រា របស់យោធា សហរដ្ឋអាមេរិក ក្នុងដំណើរការអភិវឌ្ឍ ផលិតមីស៊ីល នុយក្លេអ៊ែរយៈចម្ងាយវែង Long-Range Standoff នេះបើតាមសេចក្តីប្រកាស របស់កងទ័ពអាកាសអាមេរិក ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅថ្ងៃចន្ទសប្ដាហ៍នេះ សាខាផ្នែកផលិតមីស៊ីល និងការពារជាតិ របស់ក្រុមហ៊ុន Raytheon បានប្រកាសថា ការរចនាផលិតមីស៊ីល LRSO របស់ខ្លួននោះ បានឆ្លងផុតការត្រួតពិនិត្យ ផ្នែករចនាបឋមហើយ។

ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិកមួយនេះ ក៏បាននិយាយផងដែរថា កម្មវិធីដើម្បីបំពេញនូវភាពចាស់ទុំ នៃបច្ចេកវិទ្យានិងការកាត់ បន្ថយហានិភ័យ ហៅកាត់ថា TMRR ជាជំហាននៃដំណើរការ កំពុងតែត្រូវបានកំណត់គ្រោងទុក ដើម្បីបញ្ចប់ឲ្យរួចរាល់ នៅក្នុងខែមករាឆ្នាំ២០២២ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top