បរទេស៖ ប្រទេសកូរ៉េខាងជើង ទើបបានបង្ហាញនូវផែនការ ប្រមូលពន្ធយ៉ាងមានប្រសិទ្ធភាព តាមរយៈកម្រិតកាន់តែខ្ពស់ឡើង លើការប្រើប្រាស់ ស្របពេលដែលប្រទេសនេះ នៅតែទទួលរងទណ្ឌកម្ម អន្តរជាតិធ្ងន់ធ្ងរ ដោយសារតែការអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែនិងមីស៊ីល។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតកូរ៉េខាងជើងឈ្មោះ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា កញ្ចប់ថវិកាជាតិ ត្រូវតែអនុវត្តឲ្យបានហ្មត់ម៉ត់ តាមរយៈប្រាក់ចំណូល ដែលប្រមូលមកបាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមេសា នៅក្នុងអំឡុងអង្គប្រជុំលើកទី៣ នៃរដ្ឋសភាជាតិ ប្រទេសកូរ៉េខាងជើង បាននិយាយប្រាប់ថា កញ្ចប់ថវិកាជាតិ នឹងត្រូវបង្កើន៤,២ភាគរយ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយកាសែតកូរ៉េខាងត្បូង យុនហាប់៕ ប្រែសម្រួល៖ប៉ាង កុង