ព័ត៌មានអន្តរជាតិ

លោក រ៉ូហានី ៖ អ៊ីរ៉ង់ និងរុស្ស៊ី គួរតែបង្កើន កិច្ចសហប្រតិបត្តិការ ប្រឆាំងវីរុស កូរ៉ូណា និង បន្តធ្វើពាណិជ្ជកម្ម

បរទេស ៖ គេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា នៅថ្ងៃអង្គារម្សិលមិញនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយប្រាប់ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថា ប្រទេសអ៊ីរ៉ង់និងប្រទេសរុស្ស៊ី គួរតែបង្កើនសហប្រតិបត្តិការខ្លួន ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឆ្លងរាតត្បាត នៃវីរុសកូរ៉ូណា និងបន្តធ្វើជំនួញជាមួយគ្នា ទៅវិញទៅមក ។

យោងតាមគណនី គេហទំព័រផ្លូវការ ដែលនិយាយអំពីកិច្ចសន្ទនាគ្នា តាមទូរស័ព្ទរវាងប្រធានាធិបតីទាំងពីររូបនោះ បានឲ្យដឹងថា លោក រ៉ូហានី បានមានប្រសាសន៍ យ៉ាងដូច្នេះថា “មន្ត្រីពីប្រទេសទាំងពីរ ត្រូវតែធ្វើការខិតខំប្រឹងប្រែង ដើម្បីឲ្យដំណើរធ្វើជំនួញទៅវិញទៅមក កើតមានរវាងពួកគេ ទន្ទឹមនឹងការអង្កេតពិនិត្យ មើលពិធីការសុខភាព” ។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេស នៅតំបន់មជ្ឈិមបូព៌ា ដែលរងការវាយប្រហារ ធ្ងន់ធ្ងរបំផុត ដោយសារតែការរាតត្បាតឆ្លងនៃមេរោគកូវីដ១៩ ហើយចំណែកប្រទេសរុស្ស៊ី នាពេលថ្មីនេះ ក៏ឃើញមានការកើនឡើង ក្នុងករណីឆ្លងវីរុសថ្មីនេះផងដែរ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top