ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក និងអង់គ្លេស បញ្ជាក់អំពីជំហរជាថ្មីឡើងវិញ សម្រាប់ការបង្កើន​ កិច្ចសហប្រតិបត្តិការ ខាងវិស័យសេដ្ឋកិច្ច

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ថា សេតវិមាន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប៊ូរីស ចនស៊ុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ជាថ្មីឡើងវិញ នូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរបស់ពួកគេ ដើម្បី បើកច្រកសេដ្ឋកិច្ចពិភពលោកឡើងវិញ នៅក្នុងអំឡុងពេល ជួបសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយចេញដោយសេតវិមាន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាមេរិក និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស ចនស៊ុន បានបញ្ជាក់ជាថ្មី នូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ របស់ពួកគេ តាមរយៈក្រុម G7 និង G20 ដើម្បីបើកច្រកសេដ្ឋកិច្ចពិភពលោកឡើងវិញ និងធានាឲ្យបាននូវ ការថែទាំខាងវេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ទាំងអស់ ដល់គ្នាតាមតម្រូវការចាំបាច់” ។

នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នា លើការធ្វើពាណិជ្ជកម្មទ្វេភាគី និងបញ្ហានានារបស់ពិភពលោក ។ “លោកនាយករដ្ឋមន្ត្រី បានចែករំលែកនូវមតិដែលថា គាត់មានអារម្មណ៍ល្អប្រើសើរ និងស្ថិតនៅលើវិថី ដើម្បីបានប្រសើរឡើងវិញ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top