ព័ត៌មានអន្តរជាតិ

អាហ្រ្វិកខាងត្បូង ដាក់ពង្រាយកងទ័ព ៧ ម៉ឺននាក់ ដើម្បីពង្រឹងការបិទប្រទេស ទប់ស្កាត់ការចម្លងវីរុសកូរ៉ូណា

BBC៖ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថា កងទ័ពបន្ថែមចំនួន ៧ ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅអាហ្វ្រិកខាងត្បូង ដើម្បីជួយទប់ស្កាត់ការបិទប្រទេស ប្រយោជន៍ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគឆ្លង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អាហ្រ្វិកខាងត្បូងមានករណីឆ្លងវីរុសកូរ៉ូណាកើនដល់ ៣.៤៦៥ ករណី ស្លាប់ ៥៨នាក់។

ប្រទេសនេះមានការរឹតត្បិត ដោយការបិទប្រទេសដែលមានភាពតឹងរ៉ឹងបំផុតនៅលើពិភពលោក។ ប៉ុន្តែកម្លាំងសន្តិសុខបានពុះពារដើម្បីបង្ខំអំពីការបិទនេះ។

ចាប់តាំងពីថ្ងៃទី ២៧ ខែមីនាមានតែអ្នកផ្តល់សេវាកម្មសំខាន់ៗដូចជាបុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាហិរញ្ញវត្ថុ អ្នកសារព័ត៌មាន និងអ្នកលក់រាយត្រូវបានអនុញ្ញាតឱ្យបន្តទៅធ្វើការ។

អាជីវកម្មដែលផ្តល់សេវាកម្មចាំបាច់ត្រូវបានស្នើសុំការអនុញ្ញាតពិសេសពីរដ្ឋាភិបាលដែលអនុញ្ញាតឱ្យសមាជិកបុគ្គលិករបស់ពួកគេចេញទៅខាងក្រៅបាន។

ការរឹតត្បិតនេះរួមមានការរត់នៅខាងក្រៅ គ្មានការលក់គ្រឿងស្រវឹង ឬបារី គ្មានការបណ្តើរឆ្កែ និងមិនចាកចេញពីផ្ទះលើកលែងតែការធ្វើដំណើរសំខាន់ៗ ជាងនេះទៅទៀត នឹងមានការជាប់ពន្ធនាគារឬពិន័យជាប្រាក់ខ្ពស់សម្រាប់ការរំលោភច្បាប់៕ប្រែសម្រួលៈ ណៃ តុលា

To Top